គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 22:2-10 Khmer Standard Version (KHSV)

2. ប្រសិន​បើ​គេ​សម្លាប់​ចោរ​ដែល​គេ​ទាន់​កំពុង​តែ​លួច នៅ​ពេល​យប់ អ្នក​សម្លាប់​ចោរ​នោះ​មិន​ត្រូវ​មាន​ទោស​ឡើយ។

3. ប៉ុន្តែ បើ​ហេតុ‌ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ថ្ងៃ អ្នក​សម្លាប់​ចោរ​នឹង​ត្រូវ​មាន​ទោស។ ត្រូវ​ពិន័យ​ចោរ តែ​បើ​ចោរ​នោះ​គ្មាន​អ្វី​បង់​ទេ ត្រូវ​លក់​គេ​ជា​ទាសករ។

4. ប្រសិន​បើ​គេ​រក​ឃើញ​គោ លា ឬ​ចៀម​នៅ​រស់​ក្នុង​ដៃ​ចោរ ចោរ​ត្រូវ​តែ​សង​សត្វ​នោះ​វិញ​មួយ​ជា​ពីរ។

5. ប្រសិន​បើ​អ្នក​ណា​បណ្ដោយ​ឲ្យ​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ស៊ី​បំផ្លាញ​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ដទៃ អ្នក​នោះ​ត្រូវ​យក​ភោគ‌ផល​ដ៏​ល្អ​បំផុត​ពី​ស្រែ និង​ពី​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

6. ប្រសិន​បើ​អ្នក​ណា​ដុត​គុម្ព​បន្លា ធ្វើ​ឲ្យ​ភ្លើង​រាល​ទៅ​ឆេះ​កណ្ដាប់​ស្រូវ ឬ​ឆេះ​ស្រូវ​ទុំ ឬ​មិន​ទាន់​ទុំ​ក្ដី អ្នក​នោះ​ត្រូវ​តែ​បង់​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ម្ចាស់​ស្រែ។

7. បើ​អ្នក​ណា​ផ្ញើ​ប្រាក់ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត​ឲ្យ​អ្នក​ដទៃ​ថែ‌រក្សា ហើយ​មាន​ចោរ​លួច​របស់​ទាំង​នោះ​ពី​ផ្ទះ​អ្នក​ថែ‌រក្សា ប្រសិន​បើ​គេ​ចាប់​ចោរ​បាន ចោរ​នោះ​ត្រូវ​សង​របស់​គេ​មួយ​ជា​ពីរ។

8. ប្រសិន​បើ​ចាប់​ចោរ​មិន​បាន​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ស្បថ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ថា គាត់​មិន​បាន​បន្លំ​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ​ឡើយ។

9. បើ​នរណា​ម្នាក់​បាត់​គោ លា កូន​ចៀម អាវ​ធំ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត ហើយ​មាន​ម្នាក់​ទៀត​ប្រកាន់​ថា​ជា​របស់​ខ្លួន ក្នុង​ករណី​ដណ្ដើម​កម្មសិទ្ធិ​គ្នា អ្នក​ទាំង​ពីរ​ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ អ្នក​ដែល​ព្រះ‌អង្គ​ប្រកាស​ថា​មាន​កំហុស ត្រូវ​សង​ទៅ​ម្ចាស់​របស់​មួយ​ជា​ពីរ។

10. បើ​អ្នក​ណា​ម្នាក់​យក​លា គោ កូន​ចៀម ឬ​សត្វ​ដទៃ​ទៀត ទៅ​ផ្ញើ​អ្នក​ដទៃ​មើល​ឲ្យ រួច​សត្វ​នោះ​ងាប់ ឬ​របួស ឬ​ត្រូវ​គេ​លួច​យក​ទៅ ដោយ​គ្មាន​នរណា​ឃើញ

សូមអានជំពូកពេញលេញ និក្ខមនំ 22