គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 22:10-19 Khmer Standard Version (KHSV)

10. បើ​អ្នក​ណា​ម្នាក់​យក​លា គោ កូន​ចៀម ឬ​សត្វ​ដទៃ​ទៀត ទៅ​ផ្ញើ​អ្នក​ដទៃ​មើល​ឲ្យ រួច​សត្វ​នោះ​ងាប់ ឬ​របួស ឬ​ត្រូវ​គេ​លួច​យក​ទៅ ដោយ​គ្មាន​នរណា​ឃើញ

11. ទាំង​អ្នក​ផ្ញើ​សត្វ ទាំង​អ្នក​ទទួល​បញ្ញើ ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​អ្នក​ទទួល​បញ្ញើ​ត្រូវ​ស្បថ​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ប៉ះ‌ពាល់​សត្វ​របស់​គេ​ឡើយ។ ម្ចាស់​សត្វ​ត្រូវ​តែ​ទទួល​យក​ពាក្យ​សម្បថ​នេះ រីឯ​អ្នក​ទទួល​បញ្ញើ​ក៏​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ដែរ។

12. ផ្ទុយ​ទៅ​វិញ បើ​មាន​ចោរ​លួច​សត្វ​នោះ​នៅ​ផ្ទះ​របស់​អ្នក​ទទួល​បញ្ញើ គាត់​ត្រូវ​តែ​សង​ជំងឺ​ចិត្ត​ទៅ​ម្ចាស់​សត្វ។

13. ប្រសិន​បើ​សត្វ​នោះ​ងាប់​ដោយ‌សារ​សត្វ​ព្រៃ​ហែក​ស៊ី អ្នក​ទទួល​បញ្ញើ​ត្រូវ​យក​ចំណែក ដែល​នៅ​សល់​មក​ធ្វើ​ជា​ភស្ដុតាង ហើយ​គាត់​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ទេ។

14. ប្រសិន​បើ​អ្នក​ណា​ខ្ចី​សត្វ​ពាហនៈ​ពី​អ្នក​ជិត​ខាង​ខ្លួន ហើយ​សត្វ​នោះ​ត្រូវ​របួស ឬ​ងាប់ ពេល​ម្ចាស់​មិន​នៅ អ្នក​នោះ​ត្រូវ​តែ​សង​ជំងឺ​ចិត្ត។ ប៉ុន្តែ បើ​ម្ចាស់​នៅ​ជា​មួយ​ដែរ នោះ​អ្នក​ខ្ចី​មិន​ត្រូវ​សង​អ្វី​ទេ។

15. ប្រសិន​បើ​គាត់​ជួល​សត្វ​នោះ​មក គាត់​ត្រូវ​តែ​បង់​ថ្លៃ​ឈ្នួល។

16. បើ​អ្នក​ណា​ល្បួង​ស្ត្រី​ក្រមុំ​ដែល​មិន​ទាន់​មាន​គូ​ដណ្ដឹង ហើយ​រួមរ័ក​ជា​មួយ​នាង អ្នក​នោះ​ត្រូវ​បង់​បណ្ដា​ការ រួច​យក​នាង​ធ្វើ​ជា​ភរិយា។

17. ប្រសិន​បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​ឲ្យ​ទេ អ្នក​នោះ​ត្រូវ​បង់​ប្រាក់​តាម​តម្លៃ​បណ្ដា​ការ សម្រាប់​ស្ត្រី​ក្រមុំ។

18. មិន​ត្រូវ​ទុក​ឲ្យ​ស្ត្រី​អាប‌ធ្មប់​នៅ​រស់​ឡើយ។

19. អ្នក​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត។

សូមអានជំពូកពេញលេញ និក្ខមនំ 22