គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 22:1-5 Khmer Standard Version (KHSV)

1. ប្រសិន​បើ​អ្នក​ណា​លួច​គោ ឬ​ចៀម យក​ទៅ​សម្លាប់ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​សង​គោ​មួយ​ជា​ប្រាំ និង​ចៀម​មួយ​ជា​បួន​ទៅ​ឲ្យ​ម្ចាស់​សត្វ​វិញ។

2. ប្រសិន​បើ​គេ​សម្លាប់​ចោរ​ដែល​គេ​ទាន់​កំពុង​តែ​លួច នៅ​ពេល​យប់ អ្នក​សម្លាប់​ចោរ​នោះ​មិន​ត្រូវ​មាន​ទោស​ឡើយ។

3. ប៉ុន្តែ បើ​ហេតុ‌ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ថ្ងៃ អ្នក​សម្លាប់​ចោរ​នឹង​ត្រូវ​មាន​ទោស។ ត្រូវ​ពិន័យ​ចោរ តែ​បើ​ចោរ​នោះ​គ្មាន​អ្វី​បង់​ទេ ត្រូវ​លក់​គេ​ជា​ទាសករ។

4. ប្រសិន​បើ​គេ​រក​ឃើញ​គោ លា ឬ​ចៀម​នៅ​រស់​ក្នុង​ដៃ​ចោរ ចោរ​ត្រូវ​តែ​សង​សត្វ​នោះ​វិញ​មួយ​ជា​ពីរ។

5. ប្រសិន​បើ​អ្នក​ណា​បណ្ដោយ​ឲ្យ​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ស៊ី​បំផ្លាញ​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ដទៃ អ្នក​នោះ​ត្រូវ​យក​ភោគ‌ផល​ដ៏​ល្អ​បំផុត​ពី​ស្រែ និង​ពី​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

សូមអានជំពូកពេញលេញ និក្ខមនំ 22