គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 21:8-15 Khmer Standard Version (KHSV)

8. ប្រសិន​បើ​ចៅហ្វាយ​ទិញ​នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បែរ​ជា​លែង​ពេញ​ចិត្ត​នឹង​នាង ត្រូវ​ឲ្យ​ឪពុក​របស់​នាង​លោះ​នាង​យក​ទៅ​វិញ។ ចៅហ្វាយ​គ្មាន​សិទ្ធិ​លក់​នាង​ទៅ​ឲ្យ​សាសន៍​ដទៃ​ឡើយ ធ្វើ​ដូច្នេះ ជា​ការ​បោក​ប្រាស់។

9. ប្រសិន​បើ​ចៅហ្វាយ​ទិញ​នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្លួន គាត់​ត្រូវ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​ច្បាប់​សម្រាប់​កូន​ស្រី។

10. ប្រសិន​បើ​ចៅហ្វាយ​យក​ប្រពន្ធ​មួយ​ទៀត នោះ​គាត់​មិន​ត្រូវ​កាត់​បន្ថយ​អ្វីៗ​ពី​ប្រពន្ធ​មុន​ឡើយ ទោះ​ជា​ម្ហូប​អាហារ សម្លៀក‌បំពាក់ ឬ​សិទ្ធិ​ជា​ប្រពន្ធ​ក្ដី។

11. ប្រសិន​បើ​គាត់​ប្រព្រឹត្ត​ចំពោះ​នាង មិន​ត្រឹម​ត្រូវ​តាម​លក្ខ‌ខណ្ឌ​ទាំង​បី​នេះ​ទេ នាង​អាច​ទទួល​សេរី‌ភាព ហើយ​ចាក​ចេញ​ទៅ​ដោយ​មិន​បាច់​បង់​ថ្លៃ​អ្វី​ឡើយ។

12. អ្នក​ណា​វាយ​មនុស្ស​រហូត​ដល់​ស្លាប់ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

13. ប្រសិន​អ្នក​នោះ​ធ្វើ​ឲ្យ​គេ​ស្លាប់​ដោយ​អចេតនា យើង​នឹង​បង្កើត​កន្លែង​មួយ សម្រាប់​ឲ្យ​គេ​រត់​ទៅ​ជ្រក​កោន​។

14. ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ម្នាក់​សម្លាប់​មនុស្ស​ដោយ​ចេតនា ទោះ​បី​គេ​រត់​មក​ជ្រក​នៅ​អាសនៈ​របស់​យើង​ក្ដី ក៏​ត្រូវ​យក​គេ​ចេញ​ទៅ​សម្លាប់​ដែរ។

15. អ្នក​ណា​វាយ​មាតា‌បិតា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

សូមអានជំពូកពេញលេញ និក្ខមនំ 21