គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 2:20-23 Khmer Standard Version (KHSV)

20. ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​ឲ្យ​គាត់​បរិភោគ​ជា​មួយ​យើង»។

21. លោក​ម៉ូសេ​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​បូជា‌ចារ្យ។ លោក​បូជា‌ចារ្យ​លើក​នាង​សេផូ‌រ៉ា ជា​កូន​ស្រី ឲ្យ​លោក​ធ្វើ​ជា​ភរិយា។

22. នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​លោក​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា គើ‌សម ដ្បិត​លោក​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។

23. ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ស្រុក​អេស៊ីប​សោយ​ទិវង្គត។ កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ​នាំ​គ្នា​ស្រែក​ថ្ងូរ ហើយ​អង្វរ​ព្រះ‌ជាម្ចាស់ សម្រែក​របស់​គេ​លាន់​ឮ​ឡើង​ដល់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ និក្ខមនំ 2