1. មានបុរសម្នាក់ ក្នុងកុលសម្ព័ន្ធលេវី រៀបការជាមួយស្ត្រីម្នាក់ ក្នុងកុលសម្ព័ន្ធលេវីដូចគ្នា។
2. ក្រោយមក នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ដោយឃើញកូននេះថ្លោសស្អាត នាងក៏លាក់ទុកបានបីខែ។
3. ក្រោយមក ដោយមិនអាចលាក់កូនតទៅទៀតបាន នាងក៏យកជាលមួយធ្វើពីដើមបបុស យកជ័រ និងម្រ័ក្សណ៍មកលាប ហើយផ្ដេកកូនទៅក្នុងជាលនោះ រួចយកទៅដាក់តាមគុម្ពត្រែងនៅមាត់ទន្លេនីល។
4. បងស្រីរបស់ទារកតាមមើលពីចម្ងាយ ដើម្បីឲ្យដឹងថាទារកនោះនឹងទៅជាយ៉ាងណា។
5. បុត្រីរបស់ព្រះចៅផារ៉ោនយាងចុះទៅស្រង់ទឹកទន្លេ។ ភីលៀងរបស់ព្រះនាងនាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅក្នុងគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកមក។
6. ព្រះនាងបើកគម្របឡើង ឃើញទារកមួយកំពុងយំ។ ព្រះនាងមានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះជាកូនរបស់ពួកហេប្រឺ!»។