គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 19:21-25 Khmer Standard Version (KHSV)

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ហាម​ប្រជា‌ជន​កុំ​ឲ្យ​ស្ទុះ​ចូល​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់ ព្រោះ​ចង់​ឃើញ​យើង​នោះ​ឡើយ ក្រែង​លោ​មាន​ពួក​គេ​ជា​ច្រើន​ត្រូវ​ស្លាប់។

22. ទោះ​បី​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ចូល​មក​រក​យើង​ក្ដី ត្រូវ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ* ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​យើង​ដែល​ជា​ព្រះ‌អម្ចាស់»។

23. លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ប្រជា‌ជន​ពុំ​អាច​ឡើង​មក​លើ​ភ្នំ​ស៊ីណៃ​ទេ ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​បាន​បញ្ជា​ឲ្យ​យើង​ខ្ញុំ កំណត់​ព្រំ‌ដែន​ជុំ‌វិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ទុក​ជា​កន្លែង​ដ៏‌វិសុទ្ធ​ទៀត​ផង»។

24. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​អើរ៉ុន​ឡើង​មក​ជា​មួយ​ផង ប៉ុន្តែ មិន​ត្រូវ​ឲ្យ​ពួក​បូជា‌ចារ្យ និង​ប្រជា‌ជន​ស្ទុះ​ឡើង​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់​ឡើយ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​យើង»។

25. លោក​ម៉ូសេ​ក៏​ចុះ​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។

សូមអានជំពូកពេញលេញ និក្ខមនំ 19