គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 18:20-27 Khmer Standard Version (KHSV)

20. ចូរ​បង្រៀន​ពួក​គេ អំពី​ច្បាប់ និង​វិន័យ​ទាំង‌ឡាយ ហើយ​បង្ហាញ​មាគ៌ា​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។

21. ត្រូវ​ជ្រើស‌រើស​មនុស្ស​ដែល​មាន​សមត្ថ‌ភាព ពី​ក្នុង​ចំណោម​ប្រជា‌ជន ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ជា​អ្នក​គួរ​ឲ្យ​ទុក​ចិត្ត មិន​ចេះ​ស៊ី​សំណូក។ ចូរ​តែង‌តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។

22. អ្នក​ទាំង​នោះ​ត្រូវ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ​ឲ្យ​ពួក​គេ​បញ្ជូន​មក​កូន​ចុះ រីឯ​កិច្ចការ​តូច‌តាច ទុក​ឲ្យ​ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង​ទៅ។ ធ្វើ​ដូច្នេះ កូន​អាច​សម្រាល​ការ‌ងារ ដោយ​ឲ្យ​ពួក​គេ​ជួយ​រំលែក​បន្ទុក​របស់​កូន។

23. ប្រសិន​បើ​កូន​ធ្វើ​បែប​នេះ ហើយ​បើ​កូន​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ នោះ​កូន​នឹង​មាន​កម្លាំង​រឹង‌ប៉ឹង រីឯ​ប្រជា‌ជន​ទាំង​មូល​ក៏​វិល​ត្រឡប់​ទៅ​វិញ ដោយ​សុខ‌សាន្ត​ដែរ»។

24. លោក​ម៉ូសេ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឪពុក​ក្មេក​ទូន្មាន។

25. ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល លោក​បាន​ជ្រើស‌រើស​មនុស្ស​មាន​សមត្ថ‌ភាព ហើយ​តែង‌តាំង​ពួក​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ប្រជា‌ជន គឺ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។

26. អ្នក​ទាំង​នោះ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ ពួក​គេ​បញ្ជូន​មក​លោក​ម៉ូសេ រីឯ​កិច្ចការ​តូច‌តាច ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង។

27. បន្ទាប់​មក លោក​ម៉ូសេ និង​ឪពុក​ក្មេក​លា​គ្នា ហើយ​លោក​យេត្រូ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។

សូមអានជំពូកពេញលេញ និក្ខមនំ 18