គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 17:6-10 Khmer Standard Version (KHSV)

6. នៅ​ទី​នោះ យើង​នឹង​ឈរ​ពី​មុខ​អ្នក លើ​ផ្ទាំង​ថ្ម​មួយ​នៅ​ភ្នំ​ហោរ៉ែប។ ចូរ​វាយ​ផ្ទាំង​ថ្ម​នោះ ទឹក​នឹង​ហូរ​ចេញ​មក​សម្រាប់​ប្រជា‌ជន​បរិភោគ»។ លោក​ម៉ូសេ​ក៏​ធ្វើ​តាម នៅ​ចំពោះ​មុខ​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

7. លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ម៉ាសា និង​មេរី‌បា ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ព្រម​ទាំង​ល្បង‌ល​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា «តើ​ព្រះ‌អម្ចាស់​គង់​ក្នុង​ចំណោម​ពួក​យើង​មែន ឬ​មិន​មែន?»។

8. ជន‌ជាតិ​អាម៉ា‌ឡេក​នាំ​គ្នា​មក​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​រេផិ‌ឌីម។

9. លោក​ម៉ូសេ​ពោល​ទៅ​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ជ្រើស‌រើស​មនុស្ស​មួយ​ចំនួន ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក​ចុះ។ ស្អែក ខ្ញុំ​នឹង​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់​ព្រះ‌ជាម្ចាស់»។

10. លោក​យ៉ូស្វេ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ ចំណែក​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។

សូមអានជំពូកពេញលេញ និក្ខមនំ 17