គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 17:1-4 Khmer Standard Version (KHSV)

1. សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីន តាម​បង្គាប់​ព្រះ‌អម្ចាស់។ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​នៅ​រេផិ‌ឌីម ប៉ុន្តែ នៅ​ទី​នោះ គ្មាន​ទឹក​សម្រាប់​ប្រជា‌ជន​បរិភោគ​ទេ។

2. ដូច្នេះ ពួក​គេ​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «សូម​រក​ទឹក​ឲ្យ​ពួក​យើង​ផឹក​ផង!»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​ឈ្លោះ​នឹង​ខ្ញុំ? ហើយ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង‌ល​ព្រះ‌អម្ចាស់​ដូច្នេះ?»។

3. នៅ​ទី​នោះ ដោយ​ប្រជា‌ជន​ស្រេក​ទឹក​ខ្លាំង​ពេក ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ឲ្យ​ពួក​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​របស់​ពួក​យើង ស្លាប់​ដោយ​អត់​ទឹក​ដូច្នេះ?»។

4. លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ? បន្តិច​ទៀត ពួក​គេ​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ទូលបង្គំ​ជា​ពុំ‌ខាន»។

សូមអានជំពូកពេញលេញ និក្ខមនំ 17