គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 10:2-5 Khmer Standard Version (KHSV)

2. ដូច្នេះ អ្នក​អាច​តំណាល​ប្រាប់​កូន និង​ចៅ នៅ​ជំនាន់​ក្រោយ​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អេស៊ីប​របៀប​ណា ហើយ​យើង​បាន​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​អ្វី​ខ្លះ នៅ​ក្នុង​ចំណោម​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។

3. លោក​ម៉ូសេ និង​លោក​អើរ៉ុន​ទៅ​គាល់​ព្រះ‌ចៅ​ផារ៉ោន ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​ហេប្រឺ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​មិន​ព្រម​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ដូច្នេះ ដល់​កាល​ណា​ទៀត? ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។

4. បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ ថ្ងៃ​ស្អែក យើង​នឹង​ប្រើ​ហ្វូង​កណ្ដូប​ឲ្យ​ចូល​មក​រាត​ត្បាត​ដែន​ដី​របស់​អ្នក។

5. វា​នឹង​មក​ទំ​ពាស‌ពេញ​ក្នុង​ស្រុក រហូត​ដល់​មើល​ដី​លែង​ឃើញ​ទៀត។ វា​នឹង​ស៊ី​ផល​ដំណាំ​ដែល​នៅ​សេស‌សល់​ពី​ព្រឹល វា​នឹង​ស៊ី​បង្ហិន​ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ដែល​ដុះ​នៅ​តាម​ទី​វាល។

សូមអានជំពូកពេញលេញ និក្ខមនំ 10