គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 1:17-22 Khmer Standard Version (KHSV)

17. ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ គាត់​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ស្រុក​អេស៊ីប​ទេ គឺ​គាត់​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​ដែរ។

18. ស្ដេច​ស្រុក​អេស៊ីប​ក៏​កោះ​ហៅ​ឆ្មប​ទាំង​ពីរ​នាក់​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ ម្ដេច​ក៏​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់?»។

19. ឆ្មប​ទាំង​ពីរ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ស្ត្រី​ជាតិ​ហេប្រឺ​មិន​ដូច​ស្ត្រី​ជាតិ​អេស៊ីប​ទេ ស្ត្រី​ទាំង​នោះ​រឹង‌ប៉ឹង​ណាស់ គឺ​មុន​ឆ្មប​ទៅ​ដល់ នាង​សម្រាល​កូន​រួច​ស្រេច​ទៅ​ហើយ»។

20. ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឆ្មប​ទាំង​ពីរ។ ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​ជា​ច្រើន ហើយ​មាន​កម្លាំង​កាន់​តែ​ខ្លាំង។

21. ដោយ​ឆ្មប​ទាំង​ពីរ​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​គ្រួសារ​របស់​គាត់​បាន​ចម្រុង‌ចម្រើន។

22. បន្ទាប់​មក ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​ដល់​ប្រជា‌ជន​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​យក​កូន​ប្រុស​សាសន៍​ហេប្រឺ​ដែល​ទើប​នឹង​កើត​ទាំង​ប៉ុន្មាន ទៅ​បោះ​ចោល​ក្នុង​ទន្លេ​នីល ចូរ​ទុក​ជីវិត​ឲ្យ​តែ​កូន​ស្រីៗ​ប៉ុណ្ណោះ!»។

សូមអានជំពូកពេញលេញ និក្ខមនំ 1