គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 1:1-12 Khmer Standard Version (KHSV)

1. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប​ជា​មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​គឺ​មាន:

2. រូបេន ស៊ីម្មាន លេវី យូដា

3. អ៊ីសា‌ខារ សាប់យូ‌ឡូន បេន‌យ៉ាមីន

4. ដាន់ ណែប‌ថាលី កាដ និង​អេ‌ស៊ើរ។

5. ពូជ‌ពង្ស​របស់​លោក​យ៉ាកុប​មាន​ចំនួន​ទាំង​អស់​ចិត‌សិប​នាក់។ រីឯ​លោក​យ៉ូសែប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។

6. ក្រោយ​មក លោក​យ៉ូសែប និង​បង‌ប្អូន​របស់​លោក ព្រម​ទាំង​កូន​ចៅ​របស់​លោក​យ៉ាកុប​មួយ​ជំនាន់​នោះ​បាន​ស្លាប់​អស់​ទៅ។

7. ជន‌ជាតិ​អ៊ីស្រា‌អែល​បង្កើត​កូន​ចៅ​បន្ត​ពូជ‌ពង្ស​កើន​ចំនួន​ច្រើន​សន្ធឹក‌សន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាស‌ពេញ​ក្នុង​ស្រុក​អេស៊ីប។

8. មាន​ស្ដេច​ថ្មី​មួយ​អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប។ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។

9. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​អេស៊ីប​ថា៖ «ឥឡូវ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​ពួក​យើង។

10. ដូច្នេះ យើង​ត្រូវ​មាន​វិធាន‌ការ​ទប់‌ស្កាត់​ពួក​គេ កុំ​ឲ្យ​កើន​ចំនួន​ច្រើន​ឡើង​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។

11. ជន‌ជាតិ​អេស៊ីប​បាន​តែង‌តាំង​មេ​ត្រួត‌ត្រា​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ជន‌ជាតិ​អ៊ីស្រា‌អែល​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាម‌សេស សម្រាប់​ដាក់​ភោគ​ទ្រព្យ​របស់​ព្រះចៅ​ផារ៉ោន។

12. ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាស‌ពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច។

សូមអានជំពូកពេញលេញ និក្ខមនំ 1