ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 10 Khmer Standard Version (KHSV)

ព្រះចៅ​អហា‌ស៊ូរុស និង​លោក​ម៉ាដេ‌កាយ

1. ព្រះចៅ​អហា‌ស៊ូរុស​បាន​បង្ខំ​ប្រជា‌ជន​ដែល​រស់​លើ​ដី​គោក និង​នៅ​តាម​កោះ​នានា ឲ្យ​បង់​ពន្ធដារ។

2. ឫទ្ធិ​អំណាច និង​វីរ‌ភាព​របស់​ព្រះ‌រាជា ព្រម​ទាំង​សេចក្ដី​ដែល​រៀប​រាប់​អំពី​ព្រះ‌រាជា ប្រទាន​តំណែង​ខ្ពង់‌ខ្ពស់​ដល់​លោក​ម៉ាដេ‌កាយ​នោះ សុទ្ធ​តែ​មាន​ចែង​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​មេឌី និង​ពែរ្ស។

3. លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា បាន​ទទួល​តំណែង​ធំ​ជាង​គេ បន្ទាប់​ពី​ព្រះចៅ​អហា‌ស៊ូរុស។ លោក​ជា​វរ‌ជន​មួយ​រូប​របស់​ជន‌ជាតិ​យូដា ដែល​ជន​រួម​ជាតិ​របស់​លោក​គោរព​ស្រឡាញ់​គ្រប់ៗ​គ្នា។ លោក​តែងតែ​ផ្ដល់​ផល​ប្រយោជន៍ និង​សេចក្ដី​សុខ​ជូន​ប្រជា‌ជន​របស់​លោក​ជា‌និច្ច៕