គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 1:10-16 Khmer Standard Version (KHSV)

10. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ សុរា​បាន​ធ្វើ​ឲ្យ​ព្រះ‌ចៅ​អហា‌ស៊ូរុស​មាន​ព្រះ‌ហឫទ័យ​សប្បាយ​ក្រៃ‌លែង។ ស្ដេច​បង្គាប់​លោក​មហ៊ូ‌ម៉ាន លោក​ប៊ីស‌ថា លោក​ហារ‌បូណា លោក​ប៊ីគ‌ថា លោក​អបាគ‌ថា លោក​សេថារ និង​លោក​កើកាស ជា​មហា‌តលិក​ទាំង​ប្រាំ‌ពីរ​រូប ដែល​នៅ​បម្រើ​ស្ដេច

11. ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​មក​គាល់​ស្ដេច ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​ឲ្យ​ប្រជា‌ជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​ព្រះ‌នាង ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។

12. ប៉ុន្តែ ព្រះ‌មហា‌ក្សត្រិ‌យានី​ពុំ​ព្រម​យាង​មក តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ឡើយ។ ពេល​នោះ ព្រះ‌រាជា​ពិរោធ​យ៉ាង​ខ្លាំង។

13. ស្ដេច​ក៏​សួរ​យោបល់​ពី​ពួក​ហោរា‌ចារ្យ ដែល​ជា​អ្នក​មាន​ភារ‌កិច្ច​ជួយ​ដោះ​ស្រាយ​រឿង​របស់​ស្ដេច ព្រោះ​ពួក​គេ​ស្គាល់​ពិធី​ការ និង​ទំនៀម‌ទម្លាប់។

14. អ្នក​ទាំង​នោះ​មាន: លោក​កើសេ‌ណា លោក​សេថារ លោក​អ័ឌ‌ម៉ាថា លោក​តើស៊ីស លោក​ម៉េរ៉េស លោក​ម៉ាសេ‌ណា លោក​មមូ‌កាន ជា​មេ​ដឹក​នាំ​ទាំង​ប្រាំ‌ពីរ​រូប​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស ដែល​ជា​អ្នក​ជំនិត​របស់​ស្ដេច ហើយ​មាន​មុខ​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​នៅ​ក្នុង​រាជា‌ណាចក្រ។

15. ព្រះ‌ចៅ​អហា‌ស៊ូរុស​សួរ​ថា ក្នុង​ករណី​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ដូច្នេះ តើ​ត្រូវ​យក​ច្បាប់​អ្វី​មក​អនុវត្ត។

16. លោក​មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្ដេច និង​មេ​ដឹក​នាំ​ថា៖ «ព្រះ​មហា‌ក្សត្រិ‌យានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះ‌ពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​អស់ ក្នុង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស​ដែរ

សូមអានជំពូកពេញលេញ នាង​អេសធើរ 1