គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​រស់ 4:8-11 Khmer Standard Version (KHSV)

8. ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។

9. លោក​បូអូស​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ សូម​អស់​លោក​ជួយ​ធ្វើ​ជា​សាក្សី​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​បាន​ទិញ​អ្វីៗ​ទាំង​អស់​ដែល​ជា​កម្មសិទ្ធិ​របស់​បង​អេលី‌ម៉ាឡេក ព្រម​ទាំង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​គីលី‌យ៉ូន និង​ម៉ាឡូន ពី​បង​ស្រី​ណាអូមី​ហើយ។

10. ខ្ញុំ​ក៏​សូម​យក​នាង​រស់ ជា​សាសន៍​ម៉ូអាប់ ដែល​ត្រូវ​ជា​ភរិយា​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ផង​ដែរ ដើម្បី​ឲ្យ​កេរ‌មត៌ក​របស់​គាត់​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​គាត់​ដដែល ហើយ​ខ្ញុំ​នឹង​បន្ត​ពូជ‌ពង្ស​ឲ្យ​គាត់ ដើម្បី​រក្សា​ឈ្មោះ​គាត់​ឲ្យ​នៅ​គង់‌វង្ស ក្នុង​ចំណោម​អ្នក​ស្រុក​អ្នក​ភូមិ និង​នៅ​ទ្វារ​ក្រុង​នេះ​ត​ទៅ​ទៀត។ ថ្ងៃ​នេះ អស់​លោក​ជា​សាក្សី​ដឹង​ឮ​ស្រាប់​ហើយ»។

11. ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​មូល​នៅ​មាត់​ទ្វារ​ក្រុង​បាន​ឆ្លើយ​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ហើយ! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​ដែល​ចូល​ក្នុង​គ្រួសារ​លោក បាន​ដូច​ជា​លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ដែល​បាន​បង្កើត​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ! សូម​ឲ្យ​លោក​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​នៅ​ភូមិ​អេប្រាតា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ភូមិ​បេថ្លេ‌ហិម។

សូមអានជំពូកពេញលេញ នាង​រស់ 4