គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 97:7-12 Khmer Standard Version (KHSV)

7. អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយហើយ​អួត‌អាង​ក្នុង​ការ​គោរព​បម្រើព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។ព្រះ​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

8. ឱ​ព្រះ‌អម្ចាស់​អើយ ពេល​អ្នក​ក្រុង​ស៊ីយ៉ូនឮ​ដំណឹង​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ដូច្នេះគេ​នឹង​មាន​អំណរ​រីក‌រាយហើយ​អ្នក​ក្រុង​នានា​នៅ​ស្រុក​យូដាក៏​ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែរ

9. ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេដែល​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​នៅ​លើ​ផែនដី​ទាំង​មូលព្រះ‌អង្គ​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។

10. អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អម្ចាស់​អើយចូរ​ស្អប់​អំពើ​អាក្រក់!ព្រះ‌អង្គ​នឹង​ថែ‌រក្សា​អាយុ​ជីវិត​អស់​អ្នកដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គព្រះ‌អង្គ​ដោះ​លែង​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​មនុស្ស​អាក្រក់។

11. មាន​ពន្លឺ​បំភ្លឺ​មនុស្ស​សុចរិតហើយ​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់នឹង​មាន​អំណរ​សប្បាយ។

12. មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយចំពោះ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ!ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 97