គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 96:4-10 Khmer Standard Version (KHSV)

4. ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដមដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្តព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។

5. ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានាសុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។

6. មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាចចាំង​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ពោរ‌ពេញទៅ​ដោយ​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង។

7. ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ហើយ​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។

8. ចូរ​លើក​តម្កើង​សិរី‌រុងរឿងព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មកក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ!

9. ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់នៅ​ពេល​ព្រះ‌អង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គ!មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ចុះ!

10. ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា ព្រះ‌អម្ចាស់​គ្រង​រាជ្យពិភព​លោក​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។ ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​នានាដោយ​យុត្តិធម៌។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 96