គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 94:3-12 Khmer Standard Version (KHSV)

3. ឱ​ព្រះ‌អម្ចាស់​អើយតើ​ទុក​ឲ្យ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួនដល់​កាល​ណា​ទៀត?

4. ពួក​គេ​ពោល​ពាក្យ​អួត​បំប៉ោងពួក​គេ​វាយ‌ឫក​ខ្ពស់ជន​ទុច្ចរិត​ទាំង​នោះ​នាំ​គ្នា​និយាយ​ក្អេង‌ក្អាង។

5. ឱ​ព្រះ‌អម្ចាស់​អើយពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិនប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គពួក​គេ​បន្ទាប‌បន្ថោក​ប្រជា‌ជន​របស់​ព្រះ‌អង្គ

6. ពួក​គេ​សម្លាប់​ស្ត្រី​មេម៉ាយ និង​ជន​អន្តោ‌ប្រវេសន៍ពួក​គេ​ធ្វើ​ឃាត​ក្មេង​កំព្រា

7. ហើយ​ពោល​ថា «ព្រះ‌អម្ចាស់​មើល​មិន​ឃើញ​ទេព្រះ​របស់​លោក​យ៉ាកុប​មិន​រវី‌រវល់​ឡើយ!»

8. មនុស្ស​ល្ងី‌ល្ងើ​ជាង​គេ​អើយ ចូរ​ប្រយ័ត្ន​ខ្លួន!មនុស្ស​ឆោត​ល្ងង់​អើយតើ​ពេល​ណា​ទើប​អ្នក​រាល់​គ្នា​ចេះ​រិះគិត?

9. ព្រះ‌អង្គ​ដែល​ជា​អ្នក​បង្កើត​ត្រចៀក​មនុស្ស​មកតើ​ព្រះ‌អង្គ​មិន​ចេះ​ស្ដាប់​ឬ?ព្រះ‌អង្គ​ដែល​ជា​អ្នក​បង្កើត​ភ្នែក​មនុស្ស​មកតើ​ព្រះ‌អង្គ​មិន​ចេះ​ទត​ឬ?

10. ព្រះ‌អង្គ​ដែល​ជា​អ្នក​វាយ​ប្រដៅ​ប្រជា‌ជាតិ​នានាតើ​ព្រះ‌អង្គ​មិន​ចេះ​ដាក់​ទោស​ទេ​ឬ?ព្រះ‌អង្គ​ដែល​ជា​អ្នក​បង្រៀន​មនុស្ស​លោកឲ្យ​ចេះ​ដឹងតើ​ព្រះ‌អង្គ​មិន​ចេះ​ដឹង​ទេ​ឬ?

11. ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​មនុស្ស​លោកច្បាស់​ណាស់!គឺ​គំនិត​របស់​គេ​ឥត​ខ្លឹមសារ​អ្វី​ទាំង​អស់!

12. ឱ​ព្រះ‌អម្ចាស់​អើយអ្នក​ណា​មាន​ព្រះ‌អង្គ​រំឭក​ដាស់‌តឿនហើយ​យក​ក្រឹត្យ‌វិន័យ​មក​ប្រៀន‌ប្រដៅអ្នក​នោះ​មាន​សុភមង្គល​ហើយ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 94