គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 94:14-23 Khmer Standard Version (KHSV)

14. ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​ឡើយព្រះ‌អង្គ​មិន​ចោល​ប្រជា‌ជន​របស់​ព្រះ‌អង្គ​ផ្ទាល់ជា​ដាច់​ខាត។

15. ពេល​នោះ ចៅ‌ក្រម​នឹង​កាត់​ក្ដីដោយ​យុត្តិធម៌​ឡើង​វិញហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់នឹង​ដើរ​តាម​គន្លង​យុត្តិធម៌។

16. តើ​មាន​នរណា​ក្រោក​ឡើង​ការពារ​ខ្ញុំជំទាស់​នឹង​មនុស្ស​អាក្រក់?តើ​មាន​នរណា​ឈរ​ជា​មួយ​ខ្ញុំប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?

17. ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បាន​ជួយ​ខ្ញុំ​ទេ​នោះខ្ញុំ​មុខ​ជា​វិនាស​សាប‌សូន្យ​ភ្លាមៗ​មិន​ខាន។

18. ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ទូលបង្គំ​ពោល​ថា«ខ្ញុំ​ដួល​ឥឡូវ​ហើយ!»នោះ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាជួយ​ទ្រ​ទូលបង្គំ។

19. ពេល​ណា​មាន​ទុក្ខ​កង្វល់​ញាំ‌ញី​ក្នុង​ចិត្ត​ទូលបង្គំព្រះ‌អង្គ​សម្រាល​ទុក្ខ​ទូលបង្គំដោយ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ​សប្បាយ។

20. តើ​អ្នក​មាន​ពាក់‌ព័ន្ធ​ជា​មួយ​នឹង​ចៅ‌ក្រមដ៏​ទុច្ចរិត​ទាំង​នោះដែល​ប្រើ​ច្បាប់​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​ឬ​ទេ?

21. ពួក​គេ​ព្រួត​គ្នា​ព្យាបាទ​ជីវិត​មនុស្ស​សុចរិតពួក​គេ​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ស្លូត​ត្រង់។

22. ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​កំពែង​ការពារ​ខ្ញុំព្រះ​របស់​ខ្ញុំ​ជា​ថ្ម‌ដា និង​ជា​ជម្រក សម្រាប់​ខ្ញុំ។

23. ព្រះ‌អង្គ​សង​ទៅ​ពួក​គេ​វិញសម​តាម​កំហុស​ដែល​គេ​បាន​ប្រព្រឹត្តព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យដោយ‌សារ​អំពើ​កំណាច​របស់​ខ្លួន​ផ្ទាល់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើងនឹង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 94