គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 94:10-15 Khmer Standard Version (KHSV)

10. ព្រះ‌អង្គ​ដែល​ជា​អ្នក​វាយ​ប្រដៅ​ប្រជា‌ជាតិ​នានាតើ​ព្រះ‌អង្គ​មិន​ចេះ​ដាក់​ទោស​ទេ​ឬ?ព្រះ‌អង្គ​ដែល​ជា​អ្នក​បង្រៀន​មនុស្ស​លោកឲ្យ​ចេះ​ដឹងតើ​ព្រះ‌អង្គ​មិន​ចេះ​ដឹង​ទេ​ឬ?

11. ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​មនុស្ស​លោកច្បាស់​ណាស់!គឺ​គំនិត​របស់​គេ​ឥត​ខ្លឹមសារ​អ្វី​ទាំង​អស់!

12. ឱ​ព្រះ‌អម្ចាស់​អើយអ្នក​ណា​មាន​ព្រះ‌អង្គ​រំឭក​ដាស់‌តឿនហើយ​យក​ក្រឹត្យ‌វិន័យ​មក​ប្រៀន‌ប្រដៅអ្នក​នោះ​មាន​សុភមង្គល​ហើយ!

13. នៅ​ថ្ងៃ​មាន​អាសន្នព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​ចិត្ត​ស្ងប់រីឯ​មនុស្ស​អាក្រក់​វិញមាន​រណ្ដៅ​បម្រុង​ទុក​សម្រាប់​កប់​ពួក​គេ

14. ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​ឡើយព្រះ‌អង្គ​មិន​ចោល​ប្រជា‌ជន​របស់​ព្រះ‌អង្គ​ផ្ទាល់ជា​ដាច់​ខាត។

15. ពេល​នោះ ចៅ‌ក្រម​នឹង​កាត់​ក្ដីដោយ​យុត្តិធម៌​ឡើង​វិញហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់នឹង​ដើរ​តាម​គន្លង​យុត្តិធម៌។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 94