គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 92:1-6 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយជា​ការ​ប្រពៃ​ណាស់ដែល​ទូលបង្គំ​លើក​តម្កើង​ព្រះ‌អង្គស្មូត្រ​ទំនុក‌តម្កើង​សរសើរ​ព្រះ‌នាមរបស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!

2. ទូលបង្គំ​ប្រកាស​អំពី​ព្រះ‌ហឫទ័យមេត្តា​ករុណា​របស់​ព្រះ‌អង្គ តាំង​ពី​ព្រលឹម​មកហើយ​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​នៅ​ពេល​យប់

3. ដោយ​លេង​ឃឹម ដេញ​ចាប៉ី និង​ដេញ​ពិណ។

4. ឱ​ព្រះ‌អម្ចាស់​អើយ កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើបាន​នាំ​ឲ្យ​ទូលបង្គំ​មាន​អំណរ​ដ៏​លើស‌លប់ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។

5. ឱ​ព្រះ‌អម្ចាស់​អើយស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ណាស់ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ពន់​ប្រមាណ!

6. មនុស្ស​ល្ងី‌ល្ងើ​មិន​យល់​អ្វី​ទាំង​អស់ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​ដឹង​អ្វី​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 92