គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 91:7-16 Khmer Standard Version (KHSV)

7. ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់ដួល​ស្លាប់​នៅ​ជិត​អ្នកហើយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ស្លាប់​នៅ​ខាង​ស្ដាំ​អ្នក​ក្ដីក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​បាន​ឡើយ។

8. ចូរ​សម្លឹង​មើល អ្នក​នឹង​ឃើញ​ថាតើ​មនុស្ស​អាក្រក់​ទទួល​ទោស​យ៉ាង​ណា។

9. ព្រះ‌អម្ចាស់​ជា​ជម្រក​របស់​អ្នកអ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

10. គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មានដល់​អ្នក​បាន​ឡើយហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយចូល​ទៅ​ជិត​ទី​លំ‌នៅ​របស់​អ្នក​បាន​ដែរ

11. ដ្បិត​ព្រះ‌អម្ចាស់​នឹង​បញ្ជា​ឲ្យពួក​ទេវតា​ជួយ​អ្នកពួក​ទេវតា​នឹង​ការពារ​អ្នកនៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។

12. ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នកមិន​ឲ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ។

13. អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់‌វែកអ្នក​នឹង​ជាន់​ឈ្លី​កូន​សិង្ហ និង​នាគ។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:«ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើងយើង​នឹង​ជួយ​រំដោះ​គេ យើង​នឹង​ការពារ​គេព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់!

15. គេ​នឹង​អង្វរ​រក​យើងហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញនៅ​ពេល​គេ​មាន​អាសន្នយើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេព្រម​ទាំង​លើក​តម្កើង​គេ​ផង។

16. យើង​នឹង​ឲ្យ​គេ​មាន​អាយុ​យឺន‌យូរហើយ​យើង​នឹង​ឲ្យ​គេ​ឃើញ​ថាយើង​ពិត​ជា​ព្រះ‌សង្គ្រោះ​មែន»។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 91