12. ទេវតាទាំងនោះនឹងចាំទ្រអ្នកមិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ។
13. អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែកអ្នកនឹងជាន់ឈ្លីកូនសិង្ហ និងនាគ។
14. ព្រះអម្ចាស់មានព្រះបន្ទូលថា:«ដោយគេស្ថិតនៅជាប់នឹងយើងយើងនឹងជួយរំដោះគេ យើងនឹងការពារគេព្រោះគេទទួលស្គាល់ថាយើងជាព្រះអម្ចាស់!
15. គេនឹងអង្វររកយើងហើយយើងនឹងឆ្លើយតបមកគេវិញនៅពេលគេមានអាសន្នយើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេព្រមទាំងលើកតម្កើងគេផង។
16. យើងនឹងឲ្យគេមានអាយុយឺនយូរហើយយើងនឹងឲ្យគេឃើញថាយើងពិតជាព្រះសង្គ្រោះមែន»។