គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 91:1-9 Khmer Standard Version (KHSV)

1. អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រងរបស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតអ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមីរបស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​លើ​អ្វីៗ​ទាំង​អស់។

2. ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា:ព្រះ‌អង្គ​ជា​ជម្រក និង​ជា​កំពែង​ការពារ​ទូលបង្គំព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ!

3. ព្រះ‌អម្ចាស់​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​អន្ទាក់ឲ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។

4. ព្រះ‌អង្គ​នឹង​ការពារ​អ្នកអ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការពារ​អ្នក។

5. នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាចគ្រោះ​ថ្នាក់​ដែល​គួរ​ឲ្យ​តក់‌ស្លុត​នោះ​ឡើយនៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញដែល​គេ​បាញ់​មក​ដែរ។

6. អ្នក​នឹង​មិន​ភ័យ​ខ្លាច​គ្រោះ​កាច​នៅ​យប់​ងងឹតហើយ​ក៏​មិន​ភ័យ​ខ្លាច​មហន្ត‌រាយនៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។

7. ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់ដួល​ស្លាប់​នៅ​ជិត​អ្នកហើយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ស្លាប់​នៅ​ខាង​ស្ដាំ​អ្នក​ក្ដីក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​បាន​ឡើយ។

8. ចូរ​សម្លឹង​មើល អ្នក​នឹង​ឃើញ​ថាតើ​មនុស្ស​អាក្រក់​ទទួល​ទោស​យ៉ាង​ណា។

9. ព្រះ‌អម្ចាស់​ជា​ជម្រក​របស់​អ្នកអ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 91