គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 90:3-17 Khmer Standard Version (KHSV)

3. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​លោកវិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញគឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា«ពូជ‌ពង្ស​របស់​អដាំ​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!»

4. ចំពោះ​ព្រះ‌អង្គ រយៈ​ពេល​មួយ​ពាន់​ឆ្នាំប្រៀប​បាន​ដូច​ថ្ងៃ​ម្សិល‌មិញ​ដែល​កន្លង​ផុត​ទៅឬ​ដូច​មួយ​យាម​ក្នុង​ពេល​យប់។

5. ព្រះ‌អង្គ​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោកគឺ​ជីវិត​របស់​គេ​ប្រៀប​បាននឹង​ការ​លង់‌លក់​មួយ​ស្របក់​ប៉ុណ្ណោះ។ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ

6. នៅ​ពេល​ព្រឹក វា​ដុះ​ចេញ​មកហើយ​លូត​លាស់​ឡើងនៅ​ពេល​ល្ងាច វា​ស្រពោនហើយ​ក្រៀម​ស្ងួត​អស់​ទៅ។

7. យើង​ខ្ញុំ​ត្រូវ​វិនាសដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គហើយ​យើង​ខ្ញុំ​ញ័រ‌រន្ធត់ដោយ‌សារ​ព្រះ‌អង្គ​ខ្ញាល់​យ៉ាង​ខ្លាំង។

8. ព្រះ‌អង្គ​យក​កំហុស​របស់​យើង​ខ្ញុំមក​លាត​ត្រដាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គហើយ​ពន្លឺ​របស់​ព្រះ‌អង្គចាំង​ឲ្យ​ឃើញ​អំពើ​ទាំង​ប៉ុន្មានដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង។

9. ដោយ‌សារ​ព្រះ‌អង្គ​ដាក់​ទោស​យើង​ខ្ញុំជីវិត​របស់​យើង​ខ្ញុំ​កាន់​តែ​ដុន‌ដាប​ទៅៗហើយ​អាយុ​ជីវិត​ត្រូវ​ចប់​ដូច​មួយ​ដង្ហើម។

10. អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះយើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយនិង​មាន​ទុក្ខ​លំបាក​ជា​ច្រើនអាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿនបោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។

11. តើ​នរណា​អាច​ស្គាល់​កម្លាំងនៃ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​បាន?តើ​នរណា​អាច​ស្គាល់​ព្រះ‌ពិរោធ​នេះដើម្បី​គោរព​កោត​ខ្លាចព្រះ‌អង្គ​យ៉ាង​ត្រឹម​ត្រូវ​បាន?

12. សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថាអាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណាដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះគិតប្រកប​ដោយ​ប្រាជ្ញា។

13. ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​វិញតើ​ព្រះ‌អង្គ​នៅ​បង្អង់​ដល់​កាល​ណា​ទៀតសូម​អាណិត​មេត្តា​យើង​ខ្ញុំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង!

14. សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាដ៏​លើស‌លប់​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹមនោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីក‌រាយអស់​មួយ​ជីវិត។

15. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កើត​ទុក្ខអស់​រយៈ​ពេល​យ៉ាង​យូរហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណាសូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំមាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។

16. សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​បាន​ឃើញស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គហើយ​សម្តែង​ឲ្យ​កូន​ចៅ​យើង​ខ្ញុំបាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ​ផង។

17. ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយសូម​សម្តែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផងសូម​ជួយ​ឲ្យ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់ខ្ជួនពិត​មែន​ហើយសូម​ជួយ​ឲ្យ​កិច្ចការ​របស់​យើង​ខ្ញុំបាន​ខ្ជាប់ខ្ជួន​រហូត​ត​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 90