គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 90:1-6 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ធ្លាប់​ធ្វើ​ជា​ជម្រក​របស់​យើង​ខ្ញុំពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។

2. មុន​ពេល​ភ្នំ​នានា​កកើត​ឡើងហើយ​មុន​ពេល​ព្រះ‌អង្គ​បង្កើត​ផែនដីនិង​ពិភព​លោក​មក​នោះព្រះ‌អង្គ​ជា​ព្រះ‌ជាម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។

3. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​លោកវិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញគឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា«ពូជ‌ពង្ស​របស់​អដាំ​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!»

4. ចំពោះ​ព្រះ‌អង្គ រយៈ​ពេល​មួយ​ពាន់​ឆ្នាំប្រៀប​បាន​ដូច​ថ្ងៃ​ម្សិល‌មិញ​ដែល​កន្លង​ផុត​ទៅឬ​ដូច​មួយ​យាម​ក្នុង​ពេល​យប់។

5. ព្រះ‌អង្គ​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោកគឺ​ជីវិត​របស់​គេ​ប្រៀប​បាននឹង​ការ​លង់‌លក់​មួយ​ស្របក់​ប៉ុណ្ណោះ។ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ

6. នៅ​ពេល​ព្រឹក វា​ដុះ​ចេញ​មកហើយ​លូត​លាស់​ឡើងនៅ​ពេល​ល្ងាច វា​ស្រពោនហើយ​ក្រៀម​ស្ងួត​អស់​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 90