គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 9:2-11 Khmer Standard Version (KHSV)

2. ទូលបង្គំ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះ‌អង្គទូលបង្គំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំងបពិត្រ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតទូលបង្គំ​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!។

3. ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ដក​ខ្លួន​ថយហើយ​ជំពប់​ជើង​ដួល​វិនាសនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ

4. ដ្បិត​ទ្រង់​បាន​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំគឺ​ឲ្យ​គេ​ឃើញ​ថា​ទូលបង្គំ​សុចរិតព្រះ‌អង្គ​គង់​នៅ​លើ​បល្ល័ង្កក្នុង​ឋានៈ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។

5. ព្រះ‌អង្គ​គំរាម​កំហែង​ជាតិ​សាសន៍​នានាព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​ពាល​វិនាស​សូន្យព្រះ‌អង្គ​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជា‌និច្ចរហូត​ត​ទៅ។

6. ខ្មាំង​សត្រូវ​វិនាស​អន្តរាយ​អស់‌កល្ប​ជា‌និច្ច!រីឯ​ក្រុង​នានា​របស់​គេព្រះ‌អង្គ​បាន​រំលាយ​អស់​ហើយគ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ។

7. ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅព្រះ‌អង្គ​ឡើង​គង់​នៅ​លើ​បល្ល័ង្កដើម្បី​វិនិច្ឆ័យ​ទោស។

8. ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែនដី​ដោយ​សេចក្ដី​សុចរិតព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌ជន​ទាំង‌ឡាយដោយ​យុត្តិធម៌។

9. សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​ការពារអស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់គឺ​ជា​បន្ទាយ​ការពារ​នៅ​ពេល​មាន​អាសន្ន។

10. ព្រះ‌អម្ចាស់​អើយអស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គនឹង​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ជា​មិន​ខានដ្បិត​ព្រះ‌អង្គ​មិន​បោះ​បង់​ចោលអស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ!។

11. ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូនចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយអំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 9