គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 9:11-20 Khmer Standard Version (KHSV)

11. ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូនចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយអំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ!

12. ដ្បិត​ព្រះ‌អង្គ​ដាក់​ទោស​អ្នក​ដែល​សម្លាប់​គេព្រះ‌អង្គ​ចង​ចាំ​ជា‌និច្ចព្រះ‌អង្គ​មិន​ភ្លេច​សម្រែក​របស់​ជន​រង​គ្រោះ​ឡើយ។

13. ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​អាសូរ​ទូលបង្គំ​ផងសូម​ទត​មើល​ទូលបង្គំ​ដែល​រង​ទុក្ខ​លំបាកព្រោះ​តែ​ពួក​ខ្មាំង​សត្រូវមាន​តែ​ព្រះ‌អង្គ​ទេ ដែល​អាច​នាំ​ទូលបង្គំឲ្យ​រួច​ពី​សេចក្ដី​ស្លាប់

14. ដើម្បី​ឲ្យ​ទូលបង្គំ​ថ្លែង​គ្រប់​ពាក្យសរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូននិង​ឲ្យ​ទូលបង្គំ​ត្រេក​អរ​សប្បាយ​បំផុតព្រោះ​ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូលបង្គំ។

15. ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅដែល​គេ​បាន​ជីកជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បានបង្កប់​ទុក​នោះ​ដែរ។

16. ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះ‌អង្គព្រះ‌អង្គ​កាត់​ទោស​គេមនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។ ប្រគំ​ភ្លេង សម្រាក

17. សូម​ឲ្យ​មនុស្ស​អាក្រក់គឺ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់វិល​ទៅ​រក​ស្ថាន​មនុស្ស​ស្លាប់​វិញ​ទៅ។

18. រីឯ​មនុស្ស​ក្រីក្រ ព្រះ‌អង្គ​មិន​ភ្លេច​គេ​សោះ​ឡើយហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​វេទនាក៏​មិន​ដែល​សាប‌សូន្យ​ដែរ។

19. ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង!សូម​កុំ​ឲ្យ​មនុស្ស​លោក​មាន​ជ័យ‌ជំនះ​ឡើយ!សូម​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានានៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

20. ឱ​ព្រះ‌អម្ចាស់​អើយសូម​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត!សូម​ធ្វើ​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​ដឹង​ថាពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ!។ - សម្រាក

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 9