គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 89:8-21 Khmer Standard Version (KHSV)

8. ឱ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភពទាំង​មូល​អើយគ្មាន​នរណា​មាន​ឫទ្ធា‌នុភាព​ដូច​ព្រះ‌អង្គ​ឡើយ!ព្រះ‌អង្គ​ប្រកប​ទៅ​ដោយព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ។

9. ព្រះ‌អង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រនៅ​ពេល​រលក​សមុទ្រ​កក្រើក​ឡើងព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ស្ងប់​ទៅ​វិញ។

10. ព្រះ‌អង្គ​បាន​ជាន់ និង​សម្លាប់​នាគ​រាជព្រះ‌អង្គ​បាន​កំចាត់‌កំចាយ​ខ្មាំង​សត្រូវដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ។

11. មេឃ និង​ផែនដី​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​បង្កើត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់ដែល​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ។

12. ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើងនិង​ទិស​ខាង​ត្បូងភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរ‌ម៉ូនសរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។

13. ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លាព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាពនិង​ឫទ្ធិ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

14. ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើសុទ្ធ​តែ​បង្ហាញ​អំពី​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។

15. ព្រះ‌អម្ចាស់​អើយប្រជា‌ជន​ណា​លើក​តម្កើង​ព្រះ‌អង្គព្រម​ទាំង​រស់​នៅ​ក្រោម​ពន្លឺដ៏​សប្បុរស​របស់​ព្រះ‌អង្គប្រជា‌ជន​នោះ​មាន​សុភមង្គល​ហើយ!

16. រៀង​រាល់​ថ្ងៃ គេ​នឹង​បាន​សប្បាយ​រីក‌រាយដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គហើយ​គេ​នឹង​បាន​ខ្ពស់​មុខដោយ‌សារ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ

17. ដ្បិត​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​សិរី​ជោគ‌ជ័យ។យើង​ខ្ញុំ​បាន​ថ្កុំ‌ថ្កើងដោយ‌សារ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ។

18. ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលបាន​ជ្រើស​រើស​ព្រះ‌រាជាឲ្យ​ធ្វើ​ជា​ខែល​ការពារ​យើង​ខ្ញុំ។

19. នៅ​ថ្ងៃ​មួយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គតាម​ការ​និមិត្ត​ឃើញ​មួយ​ថា:«យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចំបាំង​មួយ​រូប​ដ៏​ចំណានយើង​បាន​លើក​តម្កើង​យុវជន​មួយ​រូបក្នុង​ចំណោម​ប្រជា‌ជន

20. គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើងយើង​បាន​ចាក់​ប្រេង​អភិសេក​គេដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង

21. កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោម‌ជ្រែង​គេឫទ្ធិ‌បារមី​របស់​យើង​នឹង​ធ្វើ​ឲ្យគេ​បាន​ខ្លាំង​ពូកែ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 89