គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 89:48-52 Khmer Standard Version (KHSV)

48. ពុំ​ដែល​មាន​នរណា​អាច​រស់​រហូតឥត​ស្គាល់​សេចក្ដី​ស្លាប់​នោះ​ឡើយហើយ​ក៏​ពុំ​ដែល​មាន​នរណាអាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួនគេច​ផុត​ពី​មច្ចុរាជ​បាន​ដែរ! - សម្រាក

49. ព្រះ‌អម្ចាស់​អើយតើ​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​ធ្លាប់​សម្តែងដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាកាល​ពី​គ្រា​មុន​នោះ នៅ​ឯ​ណា?តើ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​យ៉ាងស្មោះ‌ស្ម័គ្រ​ចំពោះ​ព្រះ‌បាទ​ដាវីឌ​នៅ​ឯ​ណា?

50. ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​អ្នក​បម្រើរបស់​ព្រះ‌អង្គ​ដែល​កំពុង​តែ​បាក់​មុខសូម​ព្រះ‌អង្គ​កុំ​ភ្លេច​ថា ប្រជា‌រាស្ត្រ​ដ៏​ច្រើន​នេះស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ទូលបង្គំ។

51. ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គនាំ​គ្នា​បំបាក់​មុខ​ស្ដេចដែល​ព្រះ‌អង្គ​ចាក់​ប្រេង​អភិសេកគឺ​ទោះ​បី​ទូលបង្គំ​ទៅ​ទី​ណា​ក៏​ដោយក៏​ពួក​គេ​នាំ​គ្នា​បំបាក់​មុខ​ទូលបង្គំ​ជា‌និច្ច។

52. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់​រហូត​ត​ទៅ!អាម៉ែន! អាម៉ែន!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 89