គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 89:39-50 Khmer Standard Version (KHSV)

39. ព្រះ‌អង្គ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រីជា​មួយ​អ្នក​បម្រើ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​ទម្លាក់​មកុដ‌រាជ្យរបស់​ព្រះ‌រាជា​ទៅ​ដី។

40. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​កំពែង​ទាំង​ប៉ុន្មានរបស់​ព្រះ‌រាជា​ត្រូវ​ធ្លុះ‌ធ្លាយនិង​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​រលំ​បាក់​បែក។

41. ពួក​អ្នក​ដែល​ដើរ​កាត់​តាម​នោះនាំ​គ្នា​ប្លន់​យក​អ្វីៗ​ដែល​ស្ដេច​មានហើយ​ប្រទេស​ជិត​ខាង​នាំ​គ្នា​សើច​ចំអក​ឲ្យ​ស្ដេច។

42. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​របស់​ស្ដេច​មាន​កម្លាំងព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មានរបស់​ស្ដេច​មាន​អំណរ​សប្បាយ។

43. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គ្រឿង​សស្ត្រា‌វុធរបស់​ស្ដេច​លែង​មាន​ប្រសិទ្ធ‌ភាពព្រះ‌អង្គ​ពុំ​បាន​គាំ‌ទ្រ​ស្ដេច​ក្នុង​ចំបាំង​ឡើយ។

44. ព្រះ‌អង្គ​ដក​អំណាច​ចេញ​ពី​ស្ដេចព្រះ‌អង្គ​បាន​រំលំ​រាជ​បល្ល័ង្ក​របស់​ស្ដេច

45. ព្រះ‌អង្គ​ពុំ​បាន​ធ្វើ​ឲ្យ​ស្ដេចមាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​ទេព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ស្ដេចត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។ - សម្រាក

46. ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយកន្តើយ​ដល់​កាល​ណា​ទៀតតើ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គនៅ​តែ​ឆាប‌ឆេះ​ដល់​ពេល​ណា​ទៀត?

47. សូម​ព្រះ‌អង្គ​កុំ​ភ្លេច​ថាអាយុ​ជីវិត​ទូលបង្គំ​ខ្លី​ណាស់!ព្រះ‌អង្គ​បង្កើត​មនុស្ស​លោក​ទាំង​អស់​មកដើម្បី​ឲ្យ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!

48. ពុំ​ដែល​មាន​នរណា​អាច​រស់​រហូតឥត​ស្គាល់​សេចក្ដី​ស្លាប់​នោះ​ឡើយហើយ​ក៏​ពុំ​ដែល​មាន​នរណាអាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួនគេច​ផុត​ពី​មច្ចុរាជ​បាន​ដែរ! - សម្រាក

49. ព្រះ‌អម្ចាស់​អើយតើ​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​ធ្លាប់​សម្តែងដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាកាល​ពី​គ្រា​មុន​នោះ នៅ​ឯ​ណា?តើ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​យ៉ាងស្មោះ‌ស្ម័គ្រ​ចំពោះ​ព្រះ‌បាទ​ដាវីឌ​នៅ​ឯ​ណា?

50. ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​អ្នក​បម្រើរបស់​ព្រះ‌អង្គ​ដែល​កំពុង​តែ​បាក់​មុខសូម​ព្រះ‌អង្គ​កុំ​ភ្លេច​ថា ប្រជា‌រាស្ត្រ​ដ៏​ច្រើន​នេះស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ទូលបង្គំ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 89