គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 89:20-35 Khmer Standard Version (KHSV)

20. គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើងយើង​បាន​ចាក់​ប្រេង​អភិសេក​គេដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង

21. កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោម‌ជ្រែង​គេឫទ្ធិ‌បារមី​របស់​យើង​នឹង​ធ្វើ​ឲ្យគេ​បាន​ខ្លាំង​ពូកែ។

22. ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គេមនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គេ​បាន​ឡើយ។

23. យើង​នឹង​កម្ទេច​បច្ចា‌មិត្ត​នៅ​មុខ​គេយើង​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់​គេ។

24. យើង​នឹង​សម្តែង​ចិត្ត​ស្មោះ​ត្រង់និង​ចិត្ត​មេត្តា​ករុណា​ចំពោះ​គេ​ជា‌និច្ចគេ​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើងដោយ‌សារ​នាម​របស់​យើង។

25. យើង​នឹង​ឲ្យ​គេ​មាន​អំណាច​គ្រប់‌គ្រងលើ​សមុទ្រ និង​លើ​ទន្លេ​នានា។

26. ពេល​នោះ ដាវីឌ​នឹង​ហៅ​យើង​ថា“ព្រះ‌អង្គ​ជា​ព្រះ‌បិតា និង​ជា​ព្រះ​នៃ​ទូលបង្គំព្រះ‌អង្គ​ជួយ​ការពារ និង​សង្គ្រោះ​ទូលបង្គំ​!”។

27. រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ដាវីឌបាន​ទៅ​ជា​បុត្រ​ច្បង​របស់​យើងជា​ស្ដេច​ដ៏​ធំ​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែនដី។

28. យើង​នឹង​សម្តែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គេ​ជា‌និច្ចហើយ​យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី ដែល​យើង​ចងជា​មួយ​គេ​ដោយ​មិន​ប្រែ‌ប្រួល​ឡើយ។

29. យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​គេនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅហើយ​រាជ្យ​របស់​គេ​នឹង​គង់‌វង្សនៅ​ជា​យូរ​អង្វែង​ដូច​ផ្ទៃ​មេឃ​ដែរ។

30. ប្រសិន​បើ​កូន​ចៅ​របស់​ដាវីឌបោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​យើងហើយ​លែង​ដើរ​តាម​វិន័យ​របស់​យើង

31. ប្រសិន​បើ​ពួក​គេ​បំពាន​លើ​បញ្ញត្តិ​របស់​យើងហើយ​លែង​ប្រតិបត្តិ​តាម​បទ‌បញ្ជារបស់​យើង​ទៀត​នោះ

32. យើង​នឹង​វាយ​ប្រដៅ​ពួក​គេ ព្រោះ​តែ​ការ​បះ‌បោរយើង​នឹង​ធ្វើ​ទារុណ‌កម្ម​ពួក​គេព្រោះ​តែ​កំហុស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។

33. ក៏​ប៉ុន្តែ យើង​នៅ​តែ​សម្តែង​ចិត្ត​មេត្តា‌ករុណាចំពោះ​ដាវីឌ​ជា‌និច្ចយើង​នឹង​សម្តែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​គេឥត​ងាក​រេ​ឡើយ។

34. យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធ‌មេត្រីដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ​ទេគឺ​អ្វី​ដែល​យើង​និយាយ​ចេញ​មក​ហើយយើង​នឹង​មិន​ប្រែ​ក្រឡាស់​វិញ​ឡើយ។

35. យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ក្នុង​នាម​ដ៏‌វិសុទ្ធរបស់​យើង យើង​មិន​កុហក​ដាវីឌ​ទេ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 89