គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 89:20-29 Khmer Standard Version (KHSV)

20. គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើងយើង​បាន​ចាក់​ប្រេង​អភិសេក​គេដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង

21. កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោម‌ជ្រែង​គេឫទ្ធិ‌បារមី​របស់​យើង​នឹង​ធ្វើ​ឲ្យគេ​បាន​ខ្លាំង​ពូកែ។

22. ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គេមនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គេ​បាន​ឡើយ។

23. យើង​នឹង​កម្ទេច​បច្ចា‌មិត្ត​នៅ​មុខ​គេយើង​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់​គេ។

24. យើង​នឹង​សម្តែង​ចិត្ត​ស្មោះ​ត្រង់និង​ចិត្ត​មេត្តា​ករុណា​ចំពោះ​គេ​ជា‌និច្ចគេ​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើងដោយ‌សារ​នាម​របស់​យើង។

25. យើង​នឹង​ឲ្យ​គេ​មាន​អំណាច​គ្រប់‌គ្រងលើ​សមុទ្រ និង​លើ​ទន្លេ​នានា។

26. ពេល​នោះ ដាវីឌ​នឹង​ហៅ​យើង​ថា“ព្រះ‌អង្គ​ជា​ព្រះ‌បិតា និង​ជា​ព្រះ​នៃ​ទូលបង្គំព្រះ‌អង្គ​ជួយ​ការពារ និង​សង្គ្រោះ​ទូលបង្គំ​!”។

27. រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ដាវីឌបាន​ទៅ​ជា​បុត្រ​ច្បង​របស់​យើងជា​ស្ដេច​ដ៏​ធំ​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែនដី។

28. យើង​នឹង​សម្តែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គេ​ជា‌និច្ចហើយ​យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី ដែល​យើង​ចងជា​មួយ​គេ​ដោយ​មិន​ប្រែ‌ប្រួល​ឡើយ។

29. យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​គេនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅហើយ​រាជ្យ​របស់​គេ​នឹង​គង់‌វង្សនៅ​ជា​យូរ​អង្វែង​ដូច​ផ្ទៃ​មេឃ​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 89