គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 89:1-20 Khmer Standard Version (KHSV)

1. ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់រហូត​ត​ទៅ។ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

2. ខ្ញុំ​ដឹង​ថា​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ចហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដូច​ផ្ទៃ​មេឃ។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា«យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នកដែល​យើង​បាន​ជ្រើស​រើសយើង​បាន​ចុះ​ខ​សន្យា​ជា​មួយ​ដាវីឌជា​អ្នក​បម្រើ​របស់​យើង​ថា:

4. យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​អ្នកឲ្យ​គ្រង​រាជ្យ​រហូត​ត​ទៅយើង​នឹង​ពង្រឹង​រាជ្យ​របស់​អ្នក​ឲ្យ​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។

5. ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ផ្ទៃ​មេឃសរសើរ​តម្កើង​ស្នា‌ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គសូម​ឲ្យ​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ​ច្រៀងសរសើរ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។

6. នៅ​លើ​មេឃ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើនឹង​ព្រះ‌អង្គ​បាន​ឡើយក្នុង​ចំណោម​ពពួក​ទេវតា ក៏​គ្មាន​នរណាអាច​ប្រៀប​ប្រដូច​នឹង​ព្រះ‌អង្គ​បាន​ដែរ។

7. អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធនាំ​គ្នា​ស្ញែង​ខ្លាច​ព្រះ‌អង្គហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គក៏​កោត​ស្ញប់‌ស្ញែង​ព្រះ‌អង្គ​ដែរ។

8. ឱ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភពទាំង​មូល​អើយគ្មាន​នរណា​មាន​ឫទ្ធា‌នុភាព​ដូច​ព្រះ‌អង្គ​ឡើយ!ព្រះ‌អង្គ​ប្រកប​ទៅ​ដោយព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ។

9. ព្រះ‌អង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រនៅ​ពេល​រលក​សមុទ្រ​កក្រើក​ឡើងព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ស្ងប់​ទៅ​វិញ។

10. ព្រះ‌អង្គ​បាន​ជាន់ និង​សម្លាប់​នាគ​រាជព្រះ‌អង្គ​បាន​កំចាត់‌កំចាយ​ខ្មាំង​សត្រូវដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ។

11. មេឃ និង​ផែនដី​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​បង្កើត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់ដែល​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ។

12. ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើងនិង​ទិស​ខាង​ត្បូងភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរ‌ម៉ូនសរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។

13. ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លាព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាពនិង​ឫទ្ធិ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

14. ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើសុទ្ធ​តែ​បង្ហាញ​អំពី​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។

15. ព្រះ‌អម្ចាស់​អើយប្រជា‌ជន​ណា​លើក​តម្កើង​ព្រះ‌អង្គព្រម​ទាំង​រស់​នៅ​ក្រោម​ពន្លឺដ៏​សប្បុរស​របស់​ព្រះ‌អង្គប្រជា‌ជន​នោះ​មាន​សុភមង្គល​ហើយ!

16. រៀង​រាល់​ថ្ងៃ គេ​នឹង​បាន​សប្បាយ​រីក‌រាយដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គហើយ​គេ​នឹង​បាន​ខ្ពស់​មុខដោយ‌សារ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ

17. ដ្បិត​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​សិរី​ជោគ‌ជ័យ។យើង​ខ្ញុំ​បាន​ថ្កុំ‌ថ្កើងដោយ‌សារ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ។

18. ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលបាន​ជ្រើស​រើស​ព្រះ‌រាជាឲ្យ​ធ្វើ​ជា​ខែល​ការពារ​យើង​ខ្ញុំ។

19. នៅ​ថ្ងៃ​មួយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គតាម​ការ​និមិត្ត​ឃើញ​មួយ​ថា:«យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចំបាំង​មួយ​រូប​ដ៏​ចំណានយើង​បាន​លើក​តម្កើង​យុវជន​មួយ​រូបក្នុង​ចំណោម​ប្រជា‌ជន

20. គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើងយើង​បាន​ចាក់​ប្រេង​អភិសេក​គេដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 89