គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 88:1-8 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ​អើយពេល​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គហើយ​ពេល​យប់ទូលបង្គំ​នៅ​តែ​រក​ព្រះ‌អង្គ​ដដែល។

2. សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំបាន​ឡើង​ទៅ​ដល់​ព្រះ‌អង្គ!សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែករបស់​ទូលបង្គំ​ផង!

3. ដ្បិត​ទូលបង្គំ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ឥត​ឧបមាសេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូលបង្គំ​ហើយ។

4. គេ​ចាត់​ទុក​ទូលបង្គំ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោមមនុស្ស​ដែល​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅឬ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្សដែល​លែង​មាន​កម្លាំង​ទៀត។

5. ទូលបង្គំ​ដេក​ស្តូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរទូលបង្គំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ព្រះ‌អង្គលែង​នឹក​នា និង​លែង​ជួយ​ទៀត។

6. ព្រះ‌អង្គ​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​នៃ​សេចក្ដី​ស្លាប់។

7. ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​សង្កត់​មក​លើ​ទូលបង្គំដូច​ទឹក​រលក​បក់​បោក​មក​លើ​ទូលបង្គំ។ - សម្រាក

8. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​អស់​អ្នកដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ពើម​ទូលបង្គំទូលបង្គំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 88