12. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយទូលបង្គំលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្តទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតទៅ
13. ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់ព្រះអង្គបានរំដោះជីវិតទូលបង្គំឲ្យរួចផុតពីមច្ចុរាជ។
14. ឱព្រះជាម្ចាស់អើយមនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំមនុស្សឃោរឃៅមួយពួកចង់ដកជីវិតទូលបង្គំអ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
15. ព្រះអម្ចាស់អើយព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរព្រះអង្គតែងតែប្រណីសន្ដោសព្រះអង្គអត់ធ្មត់ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។
16. សូមបែរមកទតមើលទូលបង្គំសូមប្រណីសន្ដោសទូលបង្គំសូមប្រទានកម្លាំងមកទូលបង្គំហើយសង្គ្រោះទូលបង្គំដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។
17. សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយចំពោះទូលបង្គំដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ហើយត្រូវអាម៉ាស់។ឱព្រះអម្ចាស់អើយមានតែព្រះអង្គទេដែលជួយសង្គ្រោះនិងសម្រាលទុក្ខទូលបង្គំ។