គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 86:10-16 Khmer Standard Version (KHSV)

10. ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដមព្រះ‌អង្គ​ធ្វើ​ការ​អស្ចារ្យមាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់។

11. ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូលបង្គំឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះ‌អង្គសូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។

12. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​លើក​តម្កើង​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្តទូលបង្គំ​នឹង​លើក​តម្កើង​សិរី‌រុងរឿងព្រះ‌នាម​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ

13. ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាចំពោះ​ទូលបង្គំ​ខ្លាំង​ណាស់ព្រះ‌អង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំឲ្យ​រួច​ផុត​ពី​មច្ចុរាជ។

14. ឱ​ព្រះ‌ជាម្ចាស់​អើយមនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំមនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូលបង្គំអ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះ‌អង្គ​ទេ។

15. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរព្រះ‌អង្គ​តែងតែ​ប្រណី​សន្ដោសព្រះ‌អង្គ​អត់‌ធ្មត់ហើយ​ពោរ‌ពេញ​ទៅ​ដោយមេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។

16. សូម​បែរ​មក​ទត​មើល​ទូលបង្គំសូម​ប្រណី​សន្ដោស​ទូលបង្គំសូម​ប្រទាន​កម្លាំង​មក​ទូលបង្គំហើយ​សង្គ្រោះ​ទូលបង្គំដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ‌អង្គ​ផង!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 86