គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 84:1-8 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់របស់​ព្រះ‌អង្គ​ណាស់!

2. ទូលបង្គំ​អន្ទះ‌អន្ទែង​ប្រាថ្នា​ចង់​ចូលទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ពន់​ពេក​ក្រៃទូលបង្គំ​បន្លឺ​សំឡេង​តម្កើងព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅអស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។

3. ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ!សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វានៅ​ជិត​អាសនៈ​របស់​ព្រះ‌អង្គ​ដែរ។

4. មាន​សុភមង្គល​ហើយអស់​អ្នក​ដែល​រស់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គគេ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​រហូត​ត​រៀង​ទៅ!។ - សម្រាក

5. អ្នក​ណា​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​មក​ពី​ព្រះ‌អង្គអ្នក​នោះ​មាន​សុភមង្គល​ហើយ!ដ្បិត​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ព្រះ‌ដំណាក់របស់​ព្រះ‌អង្គ​ដោយ​ចិត្ត​ស្មោះ‌សរ។

6. នៅ​ពេល​ពួក​គេ​ដើរ​កាត់​ជ្រោះ​រីង‌ស្ងួតព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទី​នោះ​ប្រែ​ទៅ​ជា​ប្រភព​ទឹកហើយ​ភ្លៀង​នៅ​ដើម​រដូវ​ក៏​ធ្លាក់​មកជា​ព្រះ‌ពរ​លើ​កន្លែង​នោះ​ដែរ។

7. ពួក​គេ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជា‌និច្ចនៅ​ពេល​ពួក​គេ​កាន់​តែ​ខិត​ចូល​ជិត​ព្រះ‌ជាម្ចាស់នៅ​លើ​ភ្នំ​ស៊ីយ៉ូន។

8. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយសូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ!ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ​ផង!។ - សម្រាក

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 84