គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 83:4-18 Khmer Standard Version (KHSV)

4. ពួក​គេ​ពោល​ថា “តោ៎ះ! យើង​នាំ​គ្នា​ទៅ​ប្រហារជាតិ​សាសន៍​នោះ​ឲ្យ​រលាយ​សូន្យដើម្បី​កុំ​ឲ្យ​នរណា​នឹក​ឃើញឈ្មោះ​អ៊ីស្រា‌អែល​ទៀត!”។

5. ពួក​គេ​ពិភាក្សា​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយគេ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អង្គ

6. គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​អ៊ីស្មា‌អែលជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​ហា‌ការេន

7. ជន‌ជាតិ​កេបាល ជន‌ជាតិ​អាំម៉ូនជន‌ជាតិ​អាម៉ា‌ឡេកជន‌ជាតិ​ភីលីស្ទីន និង​អ្នក​ស្រុក​ទីរ៉ុស

8. ហើយ​សូម្បី​តែ​ជន‌ជាតិ​អាស្ស៊ីរី​ក៏​ចូល​រួម​ជា​មួយ​ដែរគឺ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយពូជ‌ពង្ស​របស់​លោក​ឡុត។ - សម្រាក

9. សូម​ប្រព្រឹត្ត​ចំពោះ​ពួក​គេដូច​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​ម៉ាឌានលោក​ស៊ី‌សេរ៉ា និង​ស្ដេច​យ៉ាប៊ីននៅ​ត្រង់​ទឹក​ជ្រោះ​គីសូន​ដែរ!

10. ព្រះ‌អង្គ​បាន​ប្រហារ​ពួក​គេឲ្យ​វិនាស​នៅ​អេន-‌ដោរហើយ​សាក‌សព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។

11. សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេដូច​ព្រះ‌អង្គ​បាន​ដាក់​ទោស​ស្ដេច​អូរឹបនិង​ស្ដេច​សៀប ហើយ​ដាក់​ទោស​មេ​របស់​គេដូច​ព្រះ‌អង្គ​បាន​ដាក់​ទោស​សេបានិង​សាល់‌មូណា​ដែរ

12. ដ្បិត​ពួក​គេ​បាន​និយាយ​ថា“យើង​នាំ​គ្នា​វាយ​ដណ្ដើម​យកទឹក​ដី​របស់​ព្រះ‌ជាម្ចាស់!”។

13. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយសូម​ឲ្យ​ពួក​គេ​បាន​ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​កួចឬ​ដូច​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់​យក​ទៅ។

14. ភ្លើង​ឆាប‌ឆេះ​ព្រៃឬ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ភ្នំ​យ៉ាង​ណា

15. សូម​ប្រើ​ខ្យល់​ព្យុះ​របស់​ព្រះ‌អង្គ​ដេញ​តាម​ពួក​គេនិង​ប្រើ​ព្យុះ​សង្ឃរា​របស់​ព្រះ‌អង្គធ្វើ​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​នោះ​ដែរ។

16. ឱ​ព្រះ‌អម្ចាស់​អើយសូម​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

17. សូម​ឲ្យ​ពួក​គេ​បាក់​មុខ បាក់‌ស្បាត​រហូត​ត​ទៅសូម​ឲ្យ​ពួក​គេ​ងើប​មុខ​មិន​រួចហើយ​វិនាស​សូន្យ​ទៅ!

18. សូម​ឲ្យ​គេ​ទទួល​ស្គាល់​ថាមាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនៅ​លើ​ផែនដី​ទាំង​មូល!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 83