គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 83:1-4 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​កុំ​នៅ​សំងំ​ស្ងៀម​ឡើយ!ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កុំ​នៅ​ស្ងៀម​ស្ងាត់ឥត​កំរើក​ដូច្នេះ!

2. ដ្បិត​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គកំពុង​តែ​ធ្វើ​សកម្ម‌ភាពអស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គកំពុង​តែ​នាំ​គ្នា​បះ‌បោរ។

3. ពួក​គេ​រៀបចំ​គម្រោង‌ការ​ប្រឆាំងនឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គហើយ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​អស់​អ្នកដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ។

4. ពួក​គេ​ពោល​ថា “តោ៎ះ! យើង​នាំ​គ្នា​ទៅ​ប្រហារជាតិ​សាសន៍​នោះ​ឲ្យ​រលាយ​សូន្យដើម្បី​កុំ​ឲ្យ​នរណា​នឹក​ឃើញឈ្មោះ​អ៊ីស្រា‌អែល​ទៀត!”។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 83