គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 80:6-19 Khmer Standard Version (KHSV)

6. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ជិត​ខាង​ឈ្លោះ​គ្នាដណ្ដើម​យក​ទឹក​ដី​យើង​ខ្ញុំហើយ​ខ្មាំង​សត្រូវ​ចំអក​ឡក‌ឡឺយ​ឲ្យ​យើង​ខ្ញុំ។

7. ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយសូម​នាំ​យើង​ខ្ញុំ​មក​វិញសូម​ទត​មក​យើង​ខ្ញុំ​ដោយព្រះ‌ហឫទ័យ​សប្បុរស​ផងនោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

8. ព្រះ‌អង្គ​បាន​គាស់​ទំពាំង‌បាយជូរ​មួយ​ដើមពី​ស្រុក​អេស៊ីប​មកព្រះ‌អង្គ​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដីហើយ​យក​ទំពាំង‌បាយជូរ​នេះ​មក​ដាំ​ជំនួស។

9. ព្រះ‌អង្គ​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាតដើម​ទំពាំង‌បាយជូរ​ក៏​ចាក់​ឫសហើយ​ដុះ​ពាស‌ពេញ​នៅ​ក្នុង​ស្រុក

10. ម្លប់​ទំពាំង‌បាយជូរ​គ្រប​ដណ្តប់​ទៅ​លើ​ភ្នំ​នានាហើយ​មែក​របស់​វា​គ្របពី​លើ​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ។

11. ដើម​ទំពាំង‌បាយជូរ​បែក​មែក​រហូត​ទៅ​ដល់​សមុទ្រហើយ​មាន​ពន្លក​លាស់​ចេញ​មករហូត​ទៅ​ដល់​ទន្លេ​អឺប្រាត។

12. ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​រំលំ​របង​ចម្ការទំពាំង‌បាយជូរ​នេះបណ្ដាល​ឲ្យ​អស់​អ្នក​ធ្វើ​ដំណើរកាត់​តាម​នោះ​នាំ​គ្នា​បេះ​ផ្លែ​ដូច្នេះ?

13. ជ្រូក​ព្រៃ​មក​បំផ្លិច‌បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរហើយ​សត្វ​នានា​នៅ​ទី​វាល​ក៏​នាំ​គ្នា​ស៊ី​ដើមទំពាំង‌បាយជូរ​នេះ​ដែរ។

14. ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយសូម​យាង​មក​វិញ!សូម​ទត​មើល​ពី​ស្ថាន​បរម‌សុខ​មក!សូម​យាង​មក​ជួយ​ចម្ការ​ទំពាំង‌បាយជូរ​នេះ​ផង!

15. សូម​ការពារ​ចម្ការ​ទំពាំង‌បាយជូរដែល​ព្រះ‌អង្គ​បាន​ដាំ ដោយ​ព្រះ‌អង្គ​ផ្ទាល់គឺ​បុត្រ​ដែល​ព្រះ‌អង្គ​បាន​ពង្រឹង​ឲ្យ​មាំ‌មួន​ឡើង!

16. សូម​ឲ្យ​ខ្មាំង​សត្រូវ​ដែល​បាន​ដុត​បំផ្លាញនិង​កាប់​ឆ្ការ​ចម្ការ​ទំពាំង‌បាយជូរ​នេះត្រូវ​វិនាស​សូន្យ​ទៅនៅ​ពេល​ព្រះ‌អង្គ​គំរាម​កំហែង​ពួក​គេ។

17. សូម​ដាក់​ព្រះ‌ហស្ដ​លើ​មនុស្សដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គគឺ​លើ​បុត្រ​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ពង្រឹងឲ្យ​មាំ‌មួន​ឡើង។

18. យើង​ខ្ញុំ​នឹង​មិន​បែក​ចិត្តចេញ​ពី​ព្រះ‌អង្គ​ទៀត​ឡើយសូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំរស់​រាន​មាន​ជីវិត​ឡើង​វិញ​ផងនោះ​យើង​ខ្ញុំ​គោរព​បម្រើ​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

19. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយសូម​នាំ​យើង​ខ្ញុំ​មក​វិញសូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យសប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 80