គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 80:1-13 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌ជាម្ចាស់​ដែល​ជា​គង្វាលនៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​យើង​ខ្ញុំព្រះ‌អង្គ​ដឹក​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែបដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀមឱ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយសូម​សម្តែង​ព្រះ‌បារមី​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ

2. សូម​សម្តែង​ព្រះ‌ចេស្ដា​ឲ្យ​កុល‌សម្ព័ន្ធអេប្រាអ៊ីម បេន‌យ៉ាមីន និង​ម៉ាណា‌សេ​ឃើញសូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!

3. ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញសូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យសប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

4. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយតើ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធមិន​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គដល់​កាល​ណា​ទៀត?

5. ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​សោក​សង្រេងឥត​ស្រាក‌ស្រាន្ត ឲ្យ​យើង​ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក។

6. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ជិត​ខាង​ឈ្លោះ​គ្នាដណ្ដើម​យក​ទឹក​ដី​យើង​ខ្ញុំហើយ​ខ្មាំង​សត្រូវ​ចំអក​ឡក‌ឡឺយ​ឲ្យ​យើង​ខ្ញុំ។

7. ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយសូម​នាំ​យើង​ខ្ញុំ​មក​វិញសូម​ទត​មក​យើង​ខ្ញុំ​ដោយព្រះ‌ហឫទ័យ​សប្បុរស​ផងនោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

8. ព្រះ‌អង្គ​បាន​គាស់​ទំពាំង‌បាយជូរ​មួយ​ដើមពី​ស្រុក​អេស៊ីប​មកព្រះ‌អង្គ​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដីហើយ​យក​ទំពាំង‌បាយជូរ​នេះ​មក​ដាំ​ជំនួស។

9. ព្រះ‌អង្គ​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាតដើម​ទំពាំង‌បាយជូរ​ក៏​ចាក់​ឫសហើយ​ដុះ​ពាស‌ពេញ​នៅ​ក្នុង​ស្រុក

10. ម្លប់​ទំពាំង‌បាយជូរ​គ្រប​ដណ្តប់​ទៅ​លើ​ភ្នំ​នានាហើយ​មែក​របស់​វា​គ្របពី​លើ​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ។

11. ដើម​ទំពាំង‌បាយជូរ​បែក​មែក​រហូត​ទៅ​ដល់​សមុទ្រហើយ​មាន​ពន្លក​លាស់​ចេញ​មករហូត​ទៅ​ដល់​ទន្លេ​អឺប្រាត។

12. ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​រំលំ​របង​ចម្ការទំពាំង‌បាយជូរ​នេះបណ្ដាល​ឲ្យ​អស់​អ្នក​ធ្វើ​ដំណើរកាត់​តាម​នោះ​នាំ​គ្នា​បេះ​ផ្លែ​ដូច្នេះ?

13. ជ្រូក​ព្រៃ​មក​បំផ្លិច‌បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរហើយ​សត្វ​នានា​នៅ​ទី​វាល​ក៏​នាំ​គ្នា​ស៊ី​ដើមទំពាំង‌បាយជូរ​នេះ​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 80