គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 8:5-9 Khmer Standard Version (KHSV)

5. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាងទេវតា​តែ​បន្តិច​ប៉ុណ្ណោះព្រះ‌អង្គ​ប្រទាន​សិរី‌រុងរឿងនិង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ។

6. ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​អ្វីៗទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មកព្រះ‌អង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ

7. គឺ​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន

8. ព្រម​ទាំង​បក្សា‌បក្សី​នៅ​លើ​មេឃត្រី​នៅ​ក្នុង​សមុទ្រនិង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​បាត​សមុទ្រ។

9. បពិត្រ​ព្រះ‌អម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ‌ថ្កើង​រុងរឿងពាស‌ពេញ​លើ​ផែនដី​ទាំង​មូល!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 8