គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 8:1-8 Khmer Standard Version (KHSV)

1. បពិត្រ​ព្រះ‌អម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ!ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ‌ថ្កើង​រុងរឿងពាស‌ពេញ​លើ​ផែនដី​ទាំង​មូល!ព្រះ‌អង្គ​ថ្កុំ‌ថ្កើង​រុងរឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។

2. ព្រះ‌អង្គ​បាន​ប្រើ​ពាក្យ​សរសើរ​តម្កើង​របស់​ក្មេងៗនិង​ទារក​ដែល​នៅ​បៅធ្វើ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​បច្ចា‌មិត្ត​របស់​ព្រះ‌អង្គដើម្បី​បង្ក្រាប​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវឲ្យ​វិនាស​សាប‌សូន្យ​ទៅ។

3. ពេល​ទូលបង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គហើយ​សម្លឹង​មើល​ព្រះ‌ច័ន្ទនិង​ហ្វូង‌តារា​ដែល​ព្រះ‌អង្គ​ដាក់​នៅ​លើ​មេឃ​នោះ

4. ទូលបង្គំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វីបាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ​ដូច្នេះតើ​បុត្រ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះ‌អង្គ​យកព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ?

5. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាងទេវតា​តែ​បន្តិច​ប៉ុណ្ណោះព្រះ‌អង្គ​ប្រទាន​សិរី‌រុងរឿងនិង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ។

6. ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​អ្វីៗទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មកព្រះ‌អង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ

7. គឺ​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន

8. ព្រម​ទាំង​បក្សា‌បក្សី​នៅ​លើ​មេឃត្រី​នៅ​ក្នុង​សមុទ្រនិង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​បាត​សមុទ្រ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 8