1. បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ!ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល!ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
2. ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗនិងទារកដែលនៅបៅធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឲ្យវិនាសសាបសូន្យទៅ។
3. ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃដែលជាស្នាព្រះហស្ដរបស់ព្រះអង្គហើយសម្លឹងមើលព្រះច័ន្ទនិងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ
4. ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះតើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?
5. ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះព្រះអង្គប្រទានសិរីរុងរឿងនិងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។
6. ព្រះអង្គប្រទានឲ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមកព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមជើងរបស់គេ
7. គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន
8. ព្រមទាំងបក្សាបក្សីនៅលើមេឃត្រីនៅក្នុងសមុទ្រនិងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
9. បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល!