8. សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរសរបស់យើងខ្ញុំបានធ្វើខុសនោះឡើយផ្ទុយទៅវិញ សូមប្រញាប់សម្តែងព្រះហឫទ័យអាណិតអាសូរយើងខ្ញុំផង!ដ្បិតយើងខ្ញុំកំពុងតែលិចលង់។
9. ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយសូមយាងមកជួយយើងខ្ញុំ ដោយយល់ដល់សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គសូមរំដោះយើងខ្ញុំនិងលើកលែងទោសយើងខ្ញុំឲ្យរួចពីបាបដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
10. ហេតុអ្វីបានជាបណ្ដោយឲ្យប្រជាជាតិនានាពោលថា «ព្រះរបស់គេនៅឯណា?»ព្រះអង្គអើយ សូមឲ្យប្រជាជាតិទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថាព្រះអង្គនឹងដាក់ទោសពួកគេព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ព្រះអង្គ។
11. សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោសហើយដោយព្រះអង្គមានឫទ្ធានុភាពសូមរំដោះអ្នកដែលមានទោសដល់ជីវិតទាំងនោះផង។
12. ព្រះអម្ចាស់អើយ ប្រជាជាតិជិតខាងបានធ្វើឲ្យព្រះអង្គបាត់បង់កិត្តិយសដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញមួយជាប្រាំពីរ។
13. រីឯយើងខ្ញុំដែលជាប្រជារាស្ត្រនិងជាហ្វូងចៀមរបស់ព្រះអង្គនឹងនាំគ្នាលើកតម្កើងព្រះអង្គអស់កល្បជានិច្ចយើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។