គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 78:8-17 Khmer Standard Version (KHSV)

8. ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វបុរសនៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាចបះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់នឹង​ព្រះ‌អង្គ​នោះ​ឡើយ។

9. កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញបាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចំបាំង

10. មក​ពី​ពួក​គេ​ពុំ​បាន​គោរព​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌ជាម្ចាស់គឺ​មិន​ព្រម​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ

11. ពួក​គេ​បាន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្ដុង្គ‌ឧត្ដមនិង​ភ្លេច​ពី​ការ​ដ៏​អស្ចារ្យ​ផ្សេងៗដែល​ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។

12. នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីបព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយឲ្យ​បុព្វបុរស​របស់​គេ​ឃើញ

13. គឺ​ព្រះ‌អង្គ​បាន​ញែក​ទឹក​សមុទ្រឲ្យ​ពួក​គេ​ដើរ​ឆ្លងព្រះ‌អង្គ​ធ្វើ​ឲ្យ​ទឹក​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់មួយ​កន្លែង​ដូច​កំពែង។

14. នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​ដឹក​នាំ​គេ​ដោយ​ដុំ​ពពកហើយ​រាល់​យប់​ព្រះ‌អង្គ​ដឹក​នាំ​គេដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។

15. ព្រះ‌អង្គ​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថានឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញយ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។

16. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹកហូរ​ចេញ​ពី​ផ្ទាំង​សិលា​មកដូច​ជា​ទឹក​ទន្លេ។

17. ទោះ​ជា​យ៉ាង​នេះ​ក្ដីពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាបខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ជា‌និច្ចពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនៅ​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង​នោះ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 78