គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 78:29-45 Khmer Standard Version (KHSV)

29. ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ដោយ​ព្រះ‌ជាម្ចាស់​ធ្វើ​តាម​ចិត្តប៉ង‌ប្រាថ្នា​របស់​ពួក​គេ។

30. ក៏​ប៉ុន្តែ ទោះ​បី​គេ​មាន​ម្ហូប​អាហារ​នៅ​ពេញ​មាត់​ក្ដីក៏​ពួក​គេ​នៅ​តែ​ពុំ​ព្រម​ស្កប់​ចិត្ត​ដដែល

31. ជា​ហេតុ​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំងក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង​ដែរ។

32. ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែលពួក​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌អង្គដែល​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ទេ។

33. ដូច្នេះ ព្រះ‌អង្គ​ក៏​ប្រហារ​ជីវិត​របស់​គេតែ​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លីព្រះ‌អង្គ​ផ្ដាច់​អាយុ​ជីវិត​របស់​គេយ៉ាង​សែន​វេទនា​បំផុត។

34. ពេល​ឃើញ​ព្រះ‌ជាម្ចាស់​ប្រហារ​ជីវិតអ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ព្រះ‌អង្គហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌អង្គ​វិញ។

35. ពួក​គេ​នឹក​ឃើញ​ថាព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​របស់​ពួក​គេហើយ​ថា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ការពារ​ពួក​គេ។

36. ក៏​ប៉ុន្តែ​តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ព្រះ‌អង្គគឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មកសុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។

37. ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ព្រះ‌អង្គ​ទេហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ​ដែរ។

38. រីឯ​ព្រះ‌អង្គ​វិញព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជា‌និច្ចព្រះ‌អង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេគឺ​ព្រះ‌អង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេជា​ច្រើន​លើក​ច្រើន​សា ព្រះ‌អង្គ​តែងតែ​ទប់ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធព្រះ‌អង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។

39. ព្រះ‌អង្គ​នឹក​ចាំ​ថាពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើមដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។

40. ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គនៅ​វាល​រហោ‌ស្ថាន​ជា​ច្រើន​លើក​ច្រើន​សាហើយ​ក្នុង​វាល​ហួត‌ហែង​នោះ ពួក​គេ​តែងតែធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫទ័យ!។

41. ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ជា‌និច្ចពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ​ដ៏‌វិសុទ្ធរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាស់​ព្រះ‌ហឫទ័យ។

42. ពួក​គេ​ពុំ​បាន​នឹក​ឃើញអំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ទេហើយ​ក៏​ពុំ​បាន​នឹក​ឃើញ​ពី​ថ្ងៃដែល​ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត​ដែរ។

43. ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សម្គាល់​អស្ចារ្យ​ផ្សេងៗដែល​ព្រះ‌អង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗដែល​ព្រះ‌អង្គ​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។

44. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីលប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន‌ជាតិអេស៊ីប​រក​ទឹក​ផឹក​មិន​បាន។

45. ព្រះ‌អង្គ​បាន​ចាត់​មូស​ឲ្យ​ទៅ​ខាំ​ជន‌ជាតិ​អេស៊ីបនិង​ចាត់​កង្កែប​ឲ្យ​ទៅ​បំផ្លិច‌បំផ្លាញអ្វីៗ​ទាំង​អស់។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 78