គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 78:16-28 Khmer Standard Version (KHSV)

16. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹកហូរ​ចេញ​ពី​ផ្ទាំង​សិលា​មកដូច​ជា​ទឹក​ទន្លេ។

17. ទោះ​ជា​យ៉ាង​នេះ​ក្ដីពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាបខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ជា‌និច្ចពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនៅ​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង​នោះ។

18. ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់ដោយ​សូម​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ម្ហូប​អាហារតាម​ទំនើង​ចិត្ត​របស់​ខ្លួន។

19. គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ថា:តើ​ព្រះ‌ជាម្ចាស់​អាច​ជប់‌លៀង​យើងក្នុង​វាល​រហោ‌ស្ថាន​នេះ​បាន​ឬ?

20. ព្រះ‌អង្គ​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹកហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែនក៏​ប៉ុន្តែ តើ​ព្រះ‌អង្គ​អាច​ប្រទាន​នំបុ័ងនិង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ដែរ​ឬ?

21. ពេល​ព្រះ‌អម្ចាស់​ឮ​ពាក្យ​របស់​ពួក​គេព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​ក្រៃ‌លែងព្រះ‌អង្គ​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្សរបស់​លោក​យ៉ាកុបព្រះ‌អង្គ​ខ្ញាល់​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល

22. ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។

23. ទោះ​ជា​យ៉ាង​ណា​ក្ដី ព្រះ‌អង្គ​បាន​បង្គាប់​ពពកព្រះ‌អង្គ​បាន​បើក​ផ្ទៃ​មេឃ

24. ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀងឲ្យ​ពួក​គេ​ធ្វើ​ជា​អាហារគឺ​ព្រះ‌អង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌មក​ឲ្យ​ពួក​គេ។

25. ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវតាព្រះ‌អង្គ​ប្រទាន​ឲ្យ​គេបរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។

26. នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់បក់​មក​ពី​ទិស​ខាង​កើតហើយ​ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។

27. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សាច់​យ៉ាង​ច្រើនដូច​ធូលី​ដី​ធ្លាក់​ពី​លើ​មេឃ​មកគឺ​ព្រះ‌អង្គ​ប្រទាន​សត្វ​ស្លាប​យ៉ាង​ច្រើនដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ

28. ធ្លាក់​ចុះ​មក​កណ្ដាល​ជំរំ​របស់​ពួក​គេជុំ‌វិញ​កន្លែង​ដែល​គេ​ស្នាក់​នៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 78